ក្របខ័ណ្ឌ English Premier League រដូវកាល២០១៩ / ២០២០
(19:30) Watford vs Tottenham Hotspur
(22:00) Arsenal vs Sheffield Utd
(22:00) Brighton vs Aston Villa
(22:00) Manchester City vs Crystal Palace
(22:00) Norwich vs Bournemouth
(22:00) Southampton vs Wolverhampton
(22:00) West Ham vs Everton
(00:30) Newcastle vs Chelsea គូល្អប្រចាំសប្តាហ៍ Newcastle vs Chelsea
ក្លិបឆេលស៊ីនឹងធ្វើដំណើរទៅកាន់ទឹកដីរបស់ក្លិប Newcastle សម្រាប់ការប្រកួតនៅក្របខណ្ឌព្រីមីញ៉េលីកនៅចុងសប្តាហ៍នេះ។ ក្រុមតោខៀវឆេលស៊ីឈរនៅលេខរៀងទី៤នៅក្រប ខណ្ឌកំពូលរបស់អង់គ្លេស ស្របពេលក្រុមទាំងពីរមានគម្លាតពីគ្នា១៣ពិន្ទុ។ ការប្រកួតនេះ គឺជាការសាកល្បងសមត្ថភាពសំខាន់មួយស្រាប់លោក ស្ទីវ ប្រ៊ូស (Steve Bruce) ជាអ្នក ចាត់ការក្លិប Newcastle ដែលកំពុងស្តាទម្រង់លេងរបស់ខ្លួនឡើងវិញ។ ក្លិប Newcastle ខកខានមិនបានយកឈ្នះការប្រកួតណាមួយទេក្នុងចំណោម៥ប្រកួតចុងក្រោយនៅគ្រប់ការប្រកួត។
ការទទួលបាន១ពិន្ទុឆ្លងកាត់១២ប្រកួត បានធ្វើឲ្យក្រុម Newcastle ធ្លាក់ពីចំណាត់ថ្នាក់លេខ ៩មកតំបន់កាត់ចេញ។ លោក ប្រ៊ូស មិនទាន់បានធ្វើអ្វីប្លែកនៅឡើយទេ ស្របពេលក្រុម របស់លោកក៏កំពុងមានបញ្ហារបួស។
ចំណែកលោក ហ្វ្រែង ឡាំផាត (Frank Lampard) រំពឹងថា ក្រុមរបស់លោកនឹងឆ្លៀតឱកាស យកប្រៀបលើក្រុម Newcastle ដែលកំពុងត្រដាបត្រដួសដោយរកបានត្រឹមតែ៣ពិន្ទុ។ ក្រុមឆេលស៊ីមានស្ថិតិល្អលើក្រុម Newcastle ដោយរកបានជ័យជម្នះ៥ក្នុងចំណោម៦ប្រកួត ចុងក្រោយ។
ឡាំផាត ធ្វើបានល្អនៅរដូវកាលដំបូងជាមួយក្លឹបឆេលស៊ី ហើយអ្នកគាំទ្រហាក់ដូចជាយោគ យល់ច្រើនចំពោះលទ្ធផលនេះ ដោយសារតែការប្តូរផ្តាច់របស់លោកក្នុងការអភិវឌ្ឍ កីឡាករវ័យក្មេង។
លទ្ធផលចុងឆ្នាំ២០១៩ ហាក់ដូចជាមិនសូវល្អ ប៉ុន្តែបានចាប់ផ្តើមដោយគ្មានបរាជ័យសោះ នៅឆ្នាំ ២០២០។ សង្ឃឹមថា ក្រុមឆេលស៊ីនឹងឈ្នះការប្រកួតនេះ។ ចាំមើលថាតើក្រុមណាមួយ ធ្វើបានល្អជាងនៅរាត្រីនេះ៕
ទស្សន: Newcastle 1-3 Chelsea
ក្របខ័ណ្ឌអ៊ីតាលី Serie A រដូវកាល២០១៩ / ២០២០
(21:00) Lazio vs Sampdoria
(00:00) Sassuolo vs Torino
(02:45) Napoli vs Fiorentina
គូល្អប្រចាំសប្តាហ៍
Lazio vs Sampdoria
ក្រុម Lazio នឹងទទួលភ្ញៀវ Sampdoria នៅចុងសប្តាហ៍នេះនៅក្របខណ្ឌ Serie A ។ ក្រុម Lazio មានស្ថិតិឈ្នះ១០ប្រកួតជាប់គ្នា ហើយលទ្ធផលនេះបានធ្វើឲ្យពួកក្លាយជាក្រុមប្រជែង តំណែងជើងឯក។ បច្ចុប្បន្ន ពួកគេមានគម្លាត ៦ពិន្ទុ ពីក្រុមនាំមុខ Juventus ដោយនៅសល់ ១ប្រកួតក្នុងដៃ។
ស្របពេលក្រុម Sampdoria កំពុងប្រឹងប្រែងគេចចេញពីតំបន់កាត់ចេញដោយដឹកនាំដោយ លោក ក្លូឌីអូ រ៉ាណេរី (Claudio Ranieri) ក្រុម Sampdoria ទើបចាញ់១ប្រកួតក្នុងចំណោម៤ ប្រកួតចុងក្រោយ។
ក្រុម Sampdoria មាន៥ពិន្ទុលើតំបន់កាត់ចេញប៉ុន្តែពួកគេអាចសម្លឹងរកពិន្ទុខ្លះនៅពេលជួប ជាមួយក្រុម Lazio ដោយចាញ់៥ក្នុងចំណោម៦ប្រកួតចុងក្រោយ។
មានការដាក់ក្តីសង្ឃឹមលើលោក រ៉ាណេរី ដោយសារតែក្រុម Lazioធ្វើមិនសូវបានល្អទេក្នុង ប៉ុន្មានប្រកួតចុងក្រោយនេះ។ ប៉ុន្តែថា ពួកគេអាចនឹងធ្វើបានល្អវិញក្នុងជំនួបនេះ។ ចាំមើលថា តើក្រុមណាមួយអាចធ្វើបានល្អនឹងរកបានបីពិន្ទុនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: Lazio 2-0 Sampdoria
ក្របខ័ណ្ឌអេស្ប៉ាញ La Liga រដូវកាល២០១៩ / ២០២០
(19:00) Levante vs Alaves
(22:00) Real Madrid vs Sevilla
(00:30) Osasuna vs Valladolid
(03:00) Eibar vs Atl. Madrid
ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាល២០១៩ / ២០២០
(21:30) Augsburg vs B. Dortmund
(21:30) Fortuna Dusseldorf vs Werder Bremen
(21:30) FSV Mainz 05 vs Freiburg
(21:30) Hoffenheim vs Frankfurt
(21:30) Koln vs Wolfsburg
(00:30) RB Leipzig vs Union Berlin


