មេបបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញបានយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ
ដោយៈចាន់តូ/ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស,មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញអមដំណើរដោយមេញ្ជាការរង,នាយរងសេនាធិការ,នាយការរិយាល័យនិងបងប្អូននាយអាវុធហត្ថជាច្រើនរូប
លោកបានចុះទៅសួរសុខទុក្ខលោកវរសេនីយ៍ទោអៀងសាក់ឡូនាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានជំងឺទឹកនោមផ្អែមឡើងជាតិស្កក្នុងកម្រិតធ្ងន់ធ្ងរដំបៅរលួយម្រាមជើងទាំងសងខាង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរលោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងបានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំងចំពោះសុខភាពលោកវរសេនីយ៍ទោអៀងសាក់ឡូនិងបានយកចិត្តទុកដាក់លើកទឹកចិត្តអ្នកជំងឺឱ្យនៅសម្រាកព្យាបាលរហូតដល់បានធូរស្បើយមានកម្លាំងឡើងវិញចាំចូលបម្រើការងារជូនអង្គភាព។ រីឯថ្លៃចំណាយលើ សេវាព្យាបាល អង្គភាពនឹងទទួលខុសត្រូវ ធានារ៉ាប់រង៕