គ្រឿងផ្សំៈ
- ត្រីរស់ ឫ ឆ្តោ
- ដូចទុំ
- ម្ទេសក្រហម
- សំបកក្រូចសើច
- គល់ស្លឹកគ្រៃ
- រំដេង
- រមៀត
- គល់វ៉ាន់ស៊ុយ
- ខ្ទឹមស
- ខ្ទឹមក្រហម
- ស៊ុត
- សណ្តែងដី
- កាពិ
- ស្លឹកញ ឬស្លឹកកន្ទួត
- ស្លឹកវ៉ាន់ស៊ុយ
- ម្ទេផ្លោកទុំ
- ស្លឹកចេក
- ត្រីរស់លើយយកស្រកាចេញ លាងទឹកឲ្យស្អាត ហាន់ជាបន្ទះៗ
- ស្លឹកចេកកាត់ជារាងមូលដេរជាកន្ទោងហើយស្លឹកញឬស្លឹកកន្ទួតទាប់បាត
- ដូងទុំកោសយកក្បាលខ្ទិះទុកផ្សេង ចុងខ្ទិះទុកផ្សេង គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀតសំបកក្រូចសើច គល់វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម អំបិលម៉ដ្ឋ ដាក់កាពិបន្តិច
- ស្លឹកវ៉ាន់ស៊ុនបេះលាងទឹកឲ្យស្អាត ម្ទេសផ្លោកទុំចិតជាផា្ក សណ្តែកដីលីងបុកឲ្យម៉ត
- យកក្បាលខ្ទិះពាក់កណ្តាល លាយនិងម្សៅមីបន្តិច ដាក់កូឲ្យឆ្អិន (កុំដាក់ម្សៅមី ច្រើនពេកប្រយ័ត្នខាប់ហួស) កូរឲ្យនៅទឹកផុតៗ
- យកសាច់ត្រី ក្បាលខ្ទិះបិងចុងខ្ទិះ គ្រឿង ស៊ុត សណ្តែងដី កូរចូលគ្នា ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប កូរឲ្យយូររវាង15នាទី ទាល់តែឡើងខាប់ ដួសដាក់ក្នុងកន្ទោង ចំហុយឲ្យឆ្អិន ហើយយកក្បាលខ្ទិះដែលកូរទុកនោះមកចាក់ពីលើ រូចរោយស្លឹកវ៉ាន់ស៊ុយ ឆ្លាស់គ្នានិងម្ទេសផ្លោកទុំ។

