ឆាឡុកឡាក់សាច់គោ - ម្ហូប ខ្មែរ



គ្រឿងផ្សំ

  • សាច់គោ យកសាច់ផុយ ( ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមការចំណូលចិត្ត ) 
  • ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ម្រេច 
  • ម្សៅឆា យកមកលាយជាមួយទឹកបន្តិច កូរអោយរលាយចូលគ្នាអស់ 
  • ខ្ទឹមស ចិញ្ច្រាំ 
  •  បន្លែ : ត្រសក់ ប៉េងបោះ ខ្ទឹមបារាំង ហាន់ស្ដើងៗ និង សាលាឡាត់ 
វិធីធ្វើ

  1. យកបន្លែមករៀបដាក់ចានអោយស្អាត រួចទុកមួយអន្លើរ 
  2. យកសាច់មកលាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង និង ម្រេច ច្របល់អោយសព្វចូលគ្នា 
  3. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់់ខ្ទឹមសចូលបំពងអោយឈ្ងុយ បន្ទាប់មកដាក់សាច់ដែលច្របល់ជាមួយគ្រឿងហើយចូល កូរអោយសព្វ ( បន្ថែមទឹកបន្តិចបើស្ងួត ) ទុកអោយឆ្អិនបន្តិច រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត បន្ទាប់មកដាក់ម្សៅឆាចូល កូរអោយសព្វ ឡើងខាប់ 
  4. បន្ទាប់មកដួសដាក់ពីលើចានបន្លែដែលយើងបានត្រៀមទុកនោះហើយ រួចជាការស្រេច ។